មន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប ត្រូវបានកោះហៅមកសួរនាំ និងធ្វើស្រាវជ្រាវបន្ថែម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីត្រូវបានសង្ស័យថា បានទាមទារលុយពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងពេលឃាត់សួរពិនិត្យឯកសាររថយន្ត នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ករណីនេះកើតឡើង ក្រោយមានការបង្ហោះតាមបណ្តាញសង្គម អំពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលត្រូវប៉ូលីសឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញប័ណ្ណបើកបរអាស៊ានរួចហើយ ប៉ុន្តែប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។ […]