រៀបការ២០ឆ្នាំហើយតារាកំប្លែង និងសម្តែង ប៉េងប៉ោង ទើបតែទទួលបានបុត្រីម្នាក់ជាចំណងដៃ ធ្វើឱ្យនាងនិងគ្រួសាររំភើបចិត្តឥតឧបមា ប៉ុន្តែទំរាំបានកូនស្រីម្នាក់នេះ នាងតស៊ូទាំងប្រថុយជីវិត ។ តារាកំប្លែង ប៉េងប៉ោង ត្រូវបានអាចចាត់ទុកថាជាតារាសម្តែងស្រីមួយរូបដែលបានរៀបការយូជាងគេប៉ុន្តែបែរជាគ្មានកូន ក្នុងចន្លោះពេល២០ឆ្នាំនេះ នាងនិងស្វាមីបានរិះរកគ្រប់វិធីតែមិនបានសម្រេច ទោះបីជាចេញទៅពិនិត្យសុខភាពនៅក្រៅប្រទេស និងបានជ្រើសរើសការមានកូនដោយបច្ចេកទេសសម័យថ្មីក្តី ក៏នាងបរា័យគ្រប់ពេល ដោយឡែកនៅក្នុងឆ្នាំ ២០២៤ នេះចាត់ទុកជាឆ្នាំសំណាង ដែលនាងអាចបង្កើតកូនស្រីតាមបំណងក្តីប្រាថ្នា ។ តារាកំប្លែង ប៉េងប៉ោង រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ទំរាំបានកូនស្រីម្នាក់នេះគឺនាងត្រូវសម្រាកពីការងារពេញមួយឆ្នាំ ដើម្បីថែសុខភាព […]
