ប៉ៃលិនរីកចម្រើន! រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធសមិទ្ធផលគម្រោង «ភូមិសន្តិភាព» ប្រមាណ ១០ លានដុល្លារ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៃគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ខេត្តប៉ៃលិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ។ សមិទ្ធផលដែលសម្ពោធរួមមាន៖ ផ្លូវជនបទ ៥ខ្សែ (២៨០០ម៉ែត្រ), សំណង់សិល្បការ្យ ៣កន្លែង, ទំនប់បង្ហៀរ ៣កន្លែង (ប្រវែង ៩០ម៉ែត្រ, ទទឹង ៥ម៉ែត្រ), ស្ថានីយផលិតទឹកផឹកសហគមន៍ […]

អភិបាលខេត្តប៉ៃលិន ផ្តាំផ្ញើដល់បងប្អូនពលករវិលត្រឡប់មកពីប្រទេសថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាលជាមួុយពលករខ្មែរ វិលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។​ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិននាថ្ងៃ២៥ ខែមិថុនានេះ។ លោកជំទាវ បាន ស្រីមុំ បានបង្ហាញពីការណែនាំដ៏ច្បាស់លាស់ និងជំហានរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការវិលត្រឡប់ដល់ពលករខ្មែរ ដោយផ្តល់ជំនួយទាំងស្រុង ក្នុងការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ជាពិសេសជួយស្វែងរកការងារក្នុងស្រុកជូនពលករខ្មែរទាំងអស់។ […]

5
Promotion