ធ្លាប់តែជាតារាសម្តែងល្បីឈ្មោះនិងរកប្រាក់ចំណូលបានច្រើន ប៊ី រីយ៉ា សុខចិត្តប្រើជីវិតយ៉ាងសាមញ្ញរកប្រាក់ចិញ្ចឹមកូនស្រីដោយខ្លួនឯង លែងនឹកនាសិល្បៈដូចពេលមុនទៀតហើយ ។  កន្លងមកតារាសម្តែង ប៊ី រីយ៉ា ធ្លាប់បាននិយាយថា នាងនឹងវិលត្រឡប់ចូលសិល្បៈវិញនៅពេលដែលកូនស្រីរបស់នាងធំជាងមុន ដោយឡែកពេលនេះកូនស្រីរបស់នាងក៏ធំជាងមុនដែរ នៅតែពុំឃើញនាងវិលត្រឡប់មកកាន់វិថីសិល្បៈទៀត ផ្ទុយទៅវិញនាងបែរជាចំណាយពេលវេលាជាមួយការងាររកស៊ីជាច្រើនរបស់ខ្លួនទៅវិញ ។  បច្ចុប្បន្ននេះ ប៊ី រីយ៉ា មានមុខជំនួញជាច្រើនក្នុងដៃ ទាំងហាងលក់សម្លៀកបំពាក់ ហាងលក់ផលិតផលតាមអនឡាញ និង ថ្មីៗនេះនាងទើបតែបើកហាងកាហ្វេមួយបន្ថែមទៀត ។ ដោយសារតែមានមុខជំនួញជាច្រើននៅក្នុងដៃធ្វើឱ្យនាងលែងនឹកនាសិល្បៈ ។ […]