តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែ យកស្បងចីវរ មកគ្រង ដើម្បីតែផលប្រយោជន៍ តើបុគ្គលរូបនេះ បានរៀន ចេះធម៌ បាលី ដែរឬទេ ព្រោះថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារនៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា