មនុស្សជាង ១០០ នាក់បានស្លាប់ និងបាត់ខ្លួនជាច្រើននាក់ បន្ទាប់ពីទឹកជំនន់ដ៏ធំមួយបានហូរច្រោះឆ្លងកាត់ក្នុងភូមិមួយនៅជិតច្រាំងនៃបឹង Tanganyika នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី ១២ ខែឧសភានេះ។  ទឹកជំនន់ដែលប៉ះពាល់ដល់ភូមិ Kasaba កើតឡើងនៅគ្រាដែលប្រជាជនងាយរងគ្រោះសម្រាប់ប្រជាជាតិអាហ្វ្រិកកណ្តាល ដោយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស Rwanda បានបង្កើនការវាយលុកនៅក្នុងតំបន់ភាគខាងកើតចាប់តាំងពីដើមឆ្នាំមក ដោយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ យោងតាមលោក ឌីដៃអរ លូហ្គានីវ៉ា (Didier […]