សម្រេចបាន ៦៥% គម្រោងជីកស្តាយប្រឡាយមេ៩៦ និងដោះទឹក, ពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅភូមិសាស្រ្តក្រុងតាខ្មៅ

ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់

មានសង្ឃឹមហើយ! ជប៉ុនសុំទីតាំង ដើម្បីធ្វើជាគម្រោងគំរូលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​និងកសិកម្មជនបទ នៅកម្ពុជា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក​និងឧតុនិយម​និងមន្ត្រីបច្ចេកទេសក្រសួង​បានជួបពិភាក្សាការងារជាមួយប្រតិភូ​សមាគមកុងស៊ុលតង់ជប៉ុន​សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (ADCA) ដឹកនាំដោយលោក KUMAGAI Toru​ ​នៅថ្ងៃទី២២ ខែមករា​ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមបានឱ្យដឹងថា​គោលបំណងសំខាន់របស់ ADCA គឺសិក្សាប្រមូលទិន្នន័យ និង​ព័ត៌មានស្តីពីស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ដើម្បីរៀបចំ​គម្រោង​គំរូគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​ និងកសិកម្មនៅជនបទ​សម្រាប់ស្នើសុំទៅ​រាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយអភិវឌ្ឍផ្លូវការជប៉ុន (Japan Official Development Assistant)។ ក្នុងកិច្ចជំនួប​ក្រុមសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម​(ADCA) បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយម​ផ្តល់កិច្ចសហការដើម្បីកំណត់ទីតាំងប្រព័ន្ធធារាសាស្រ្ត​សម្រាប់ជ្រើសរើសយកមកធ្វើជាគម្រោងគំរូ […]

កម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តគម្រោងជួយឲ្យខេត្តពោធិ៍សាត់ ផុតពីកង្វះខាតទឹក ៦០០លានម៉ែត្រគូប រៀងរាល់រដូវប្រាំង

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ អមដោយសហការីជាតិ និងអន្តរជាតិ តំណាង ជាន់ខ្ពស់របស់ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគអាស៊ី AIIB នាយកមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD តំណាងជាន់ខ្ពស់របស់មូលនិធិបៃតង GCF និងតំណាងអង្គការសហប្រជាជាតិ UN-FAO បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងឯកឧត្តម ខូយ លីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ […]