ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីការបរទេសថៃ ដោយជំរុញឲ្យរដ្ឋាភិបាលថៃ ពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនរវាងប្រទេសទាំងពីរ ទៅតុលាការអន្តរជាតិ ICJ។ អ្នកនាំពាក្យក្រសួងការបរទេស ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងថា ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ” […]
Tag: ប្រមុខការទូត
ឯកឧត្តម ប្រាក់ សុខុន ផ្តើមទស្សនកិច្ចដំបូងទៅចិន ក្រោយត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសជាថ្មី
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ នេះដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសសាជាថ្មី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សកិច្ចតបតាមការអញ្ជើញរបស់ភាគីចិន ប្រមុខការទូតកម្ពុជា នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម វ៉ាង យី […]
«អ្នកចម្បាំងចចក» របស់ចិន មកកាន់ទូតនៅកម្ពុជា ស្របពេលទំនាក់ទំនងកម្ពុជា-ចិន កាន់តែពិសេសឡើង
លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួសលោក Wang Wentian ដែលផុតអាណត្តិ។ ប្រមុខការទូតថ្មី ដែលត្រៀមមកកម្ពុជានាពេលខាងមុខរូបនេះ មានរហ័សនាមថា «អ្នកចម្បាំងចចក»។ «ការទូតអ្នកចម្បាំងចចក – Wolf Warrior Diplomacy» របស់ប្រទេសចិនទទួលបានភាពល្បីរន្ទឺ ដោយសារជាយុទ្ធសាស្ត្រការទូតដ៏រឹងមាំដែលរួមមានការប្រមាថ ឬការគំរាមកំហែងលើមនុស្សទាំងឡាយណាដែលហ៊ានបំពានផលប្រយោជន៍របស់ប្រទេសចិន។ ការទូតអ្នកចម្បាំងចចក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃវីរុសកូវីដ១៩។ ស្របនឹងយុទ្ធសាស្ត្រការទូតរបស់ចិន ការតែងតាំងលោក […]
ប្រមុខការទូតកម្ពុជា និងនូវែលសេឡង់ សន្ទនាតាមទូរស័ព្ទ ក្នុងឱកាសខួបនៃការបង្កើតទំនាក់ទំនងការទូត ៦៥ឆ្នាំ
ក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ […]
កម្ពុជា ប្ដេជ្ញាចិត្តរួមចំណែកធ្វើឱ្យអាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ
ឯកឧត្តមឧបនាយករដ្ឋមន្តី្រ សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានរំលឹកឡើងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានកោតសរសើរចិនដែលបានត្រៀមខ្លួនរួចជាស្រេចចូលជាភាគីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង។ ការណ៍នេះ បើសម្រេចបាន នឹងជំរុញលើកទឹកចិត្តដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចូលជាភាគីនៃសន្ធិសញ្ញានេះផងដែរ។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្តី្រ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំ AMM បានផ្តោតលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំ […]
ឯកឧត្តម សុខ ចិន្តាសោភា៖ សម្តេចតេជោ នៅតែជាប្រមុខការទូតកំពូលដ៏ឆ្នើមបំផុតរបស់កម្ពុជា
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា គ្មានបេសសកកម្មបម្រើជាតិណាដែលផ្តល់កិត្តិយសខ្ពង់ខ្ពស់ និងធំធេង ជាងបេសកកម្មជាតំណាងរបស់ជាតិនៅលើឆាកអន្តរជាតិនោះឡើយ។ ប៉ុន្តទន្ទឹមនេះ ភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ក៏ជាការទទួលខុសត្រូវ និងបន្ទុកដ៏ធំធេង និងធ្ងន់ធ្ងរសម្រាប់ឯកឧត្តម ជាពិសេសគឺការបន្តវេនពី ឥស្សរជនប្រមុខការទូតឆ្នើមៗ និងស្របពេលដែលវិស័យការទូតកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់នូវតួនាទីសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ។ ការណ៍នេះ ជាកត្តាដែលតម្រូវឱ្យឯកឧត្តមត្រូវបន្តនិរន្តរភាព នៃមរតកការទូតដ៏ពិសិដ្ឋទាំងនេះ។ ឯកឧត្តមបន្តថា មរតកការទូតដ៏ថ្លៃថ្លាខាងលើ […]

