គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។ នេះបើរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញនេះ។ […]

