សារព័ត៌មានក្នុងស្រុក Thai PBS បានផ្សាយយោងសម្តីអ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree នៅថ្ងៃទី៣១ ខែកក្កដា បានទទួលស្គាល់ថា មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា កងទ័ពថៃបានព្យាយាមដណ្តើមកាន់កាប់ទាំងប្រាសាទតាក្របី និងភ្នំ៣៥០ តែមិនបានអាចកាន់កាប់ទីតាំងទាំងពីរនេះបាន។ លោកបានប្រាប់ប្រជាជនថៃថា បច្ចុប្បន្ន ទាំងប្រាសាទតាក្របី ទាំងភ្នំ៣៥០ ដែលនៅជាប់នឹងប្រាសាទ ហើយដែលត្រូវបានគេចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រគ្រប់គ្រងលើប្រាសាទ ត្រូវស្ថិតក្រោមការកាន់កាប់ទាំងស្រុងដោយកងទ័ពកម្ពុជា។ កាលដែលទាហានថៃភូតភរកុហកពលរដ្ឋខ្លួនឯង […]