មេបញ្ជាការយោធភូមិភាគទី២ថៃ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានត្រៀមលក្ខណៈធ្វើរបងហ៊ុមព័ទ្ធប្រាសាទតាមាន់ធំ ដោយរង់ចាំការបញ្ជាពីរដ្ឋាភិបាល និងមន្ទីរវិចិត្រសិល្បៈ។ នេះបើតាមកាសែត Bangkok post ចេញផ្សាយ។ ឧត្តមសេនីយ៍ឯក Boonsin Padklang បាននិយាយថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានស្ថិរភាព ដោយមានការសន្ទនាគ្នានៅថ្នាក់មូលដ្ឋាន ទោះបីជាការសម្រេចចិត្តរបស់ភាគីទាំងពីរនៅកម្រិតគោលនយោបាយនៅតែរង់ចាំក៏ដោយ។ ពាក់ព័ន្ធករណីថ្មីៗនេះ ដែលអតីតទាហានព្រៃថៃ តាំងខ្លួនជាអ្នកទេសចរថៃបានវាយទាហានខ្មែរនៅប្រាសាទតាមាន់ធំ ឧត្តមសេនីយ៍ទោ Boonsin ថា អាជ្ញាធរថៃបានចេញលិខិតសុំទោសដល់មេបញ្ជាការកម្ពុជា ដែលទទួលយកហើយ […]
