អនុព័ន្ធយោធាបរទេស បានឃើញផ្ទាល់ភ្នែកប្រាង្គប្រាសាទព្រះវិហារ និងតំបន់ជុំវិញ រងការខូចខាតយ៉ាងដំណំដោយស្នាដៃយោធាថៃ

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទាំង១២ប្រទេស នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។ ក្រសួងការពារជាតិបានបញ្ជាក់ថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ […]

កម្ពុជា បដិសេធយ៉ាងដាច់អហ​ង្ការចំពោះការចោទរបស់ថៃ ដែលថាកម្ពុ​ជា​​បានប្រើប្រា​ស់ប្រាសាទព្រះវិហារ ធ្វើជាមូលដ្ឋានយោធា

​កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងថ្មីៗនេះរបស់រដ្ឋមន្ត្រីការបទេសថៃ ដែលថាប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាធ្វើជាមូលដ្ឋានយោធា។ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកល​របស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍។ […]

ប្រមុខការទូតកម្ពុជា ប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងយូណេស្កូថ្មីពីទង្វើយោធាថៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ

ក្នុង​សង្គ្រាម​រយៈ​ពេល​ ២០​ថ្ងៃ​ជាមួយ​កម្ពុជា​ យោធា​ថៃបាន​បើក​ការ​វាយ​ប្រហា​រមិន​រើស​មុខ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ ក្នុង​នោះ​ក៏​រួមមានការ​វាយ​កម្ទេច​ប្រាសាទព្រះ​វិហារ​ដែល​ជា​ប្រាសាទ​​បុរាណ​ខ្មែរ​ខ្មែរ​ និង​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិផង​ដែរ​។​ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា ពីទង្វើឈ្លានពាន បំផ្លិចបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងជំនួបជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ […]

កូនខ្មែរចងចាំ! «ប្រាសាទព្រះវិហារ» ជាប្រាសាទដ៏វិសេសវិសាលមួយមិនធម្មតា និងដ៏ល្អឥតខ្ចោះនាសតវត្សទី១០ និងទី១១ ដែលត្រូវយោធាថៃបំផ្លាញខ្ទេចខ្ទីនៅសតវត្សទី២១

ប្រាសាទ​ព្រះវិហារ ក៏​ដូច​ជា​ប្រាសាទ​ដ៏​ទៃ​ទៀត​ដ៏​ច្រើន​លើសលប់​នៃ​អាណាចក្រ​ខ្មែរ គឺ​ជា​រូប​បំព្រួញ​នៃ​ភាព​រុងរឿង​របស់​សង្គម​ខ្មែរ​បុរាណ និង​ជា​និមិត្តរូប​នៃ​ភាព​កំពូល​របស់​អារ្យធម៌​ខ្មែរ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ជនជាតិ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​សម័យ​នោះ ដើម្បី​កសាង​នូវ​ប្រាសាទ​ដ៏ល្អ​ឥតខ្ចោះ សម្រាប់​ឧទ្ទិស​ដល់​អាទិទេព គឺ​ព្រះសិវៈ។ យោងតាមសៀវភៅ ប្រាសាទ​ព្រះវិហារ ចងក្រងដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំ២០០៩ បានសរសេររៀបរាប់ថា អារ្យធម៌ខ្មែរបានឈានដល់កម្រិតកំពូលចាប់ពីសតវត្សរ៍ទី ១១ ដល់សតវត្សរ៍ទី ១៣ ។ នៅពេលនោះ ព្រះមហាក្សត្រខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើន ដើម្បីឧទ្ទិសដល់ព្រះអាទិទេព ឬ […]

តំណាងកម្ពុជា ប្រាប់សហគមន៍អន្តរជាតិពីករណីបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដោយយោធាថៃ ដែលជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ

ចំពោះមុខគណៈប្រតិភូមកពីជាង ១៥០ប្រទេស តំណាងកម្ពុជាប្រាប់សហគមន៍អន្តរជាតិថា ករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាតដោយច្បាប់អន្តរជាតិផងដែរ។ នេះជាការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុង «សន្និសីទពិភពលោកយូណេស្កូស្ដីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព – […]

កូនខ្មែរត្រូវចាំ! បច្ចារមិត្តនៅតែចិញ្ចឹមចិត្តលបលួចដីខ្មែរ ទោះបីប្រាសាទព្រះវិហារកេរដំណែលខ្មែរត្រូវបានពិភពលោកទទួលស្គាល់ក៏ដោយ

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ នៅថ្ងៃទី៧កក្កដា ២០២៥នេះ  ជាខួបលើកទី១៧ហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយនឹងព្រះរាជសារអបអរសាទរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ […]

១៥មិថុនា ៦២ឆ្នាំមុន កម្ពុជាឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ

នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២៤នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេបាន​សម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារ មិនត្រឹមតែតុលាការអន្តរជាតិ កាត់ក្តីឲ្យខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអង្គការ UNESCO បានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភ័ណរបស់ពិភពលោកទៀតផង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​បានអបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា […]

កម្ពុជា រៀបចំពិធីអធិកអធមលើប្រាសាទព្រះវិហារ ដើម្បីអបអរសាទរការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ រៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើប្រាសាទព្រះវិហារតែម្ដង។ សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា អាជ្ញាធរនឹងរៀបចំប្រារព្ធពិធីឱ្យអធិកអធមជាងឆ្នាំមុនៗ តាមរយៈពិធីរាប់បាតព្រះសង្ឃចំនួន៧៧អង្គនៅគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។ តាមអាជ្ញាធរជាតិព្រះវិហារ កម្មវិធីនេះ នឹងមានការចូលរួមដោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនានាប្រចាំនៅកម្ពុជាដែលជាសហប្រធាន សមាជិក និងស្ថាបនិកនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារហៅកាត់ថា […]

យូណេស្កូ និងសហប្រជាជាតិ កោតសរសើរភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មប្រាសាទព្រះវិហារ

លោក Sardar Umar ALam ប្រធានអង្គការយូណេស្កូ(UNESCO) ប្រចាំនៅកម្ពុជា និងលោកJoseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) ព្រមទាំងសហការី ចំនួន៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និងលោក […]

បញ្ញវន្ត និងពលរដ្ឋខ្មែរ បញ្ចេញទស្សនៈជុំវិញ « ថៃសុំខ្មែរបើកឲ្យទេសចរពីខាងថៃចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ»

ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឲ្យដំណើរការឡើងវិញនូវការអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរថៃចូលមកទស្សនាប្រាសាទព្រះវិហារ តាមច្រកព្រំដែនរបស់ខេត្តស៊ីសាកេត បន្ទាប់​​ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។

5
Promotion