ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានយោធាថៃធ្វើការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកខូចខាតយ៉ាងដំណំនៅក្នុងសង្រ្គាមយោធាថៃឈ្លានពានប្រទេសកម្ពុជា ទាំងលើកទី១ និងទី២។ តាមរយៈសេចក្តីប្រកាសព័ត៌មានស្ដីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ នៅថ្ងៃទី១២មករានេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការខូចខាតនេះបានកត់ត្រាចងក្រង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២ កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ដោយឡែកសហគមន៍ជុំវិញប្រាសាទ […]