ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ ហើយជំនួសដោយឥដ្ឋថ្មី […]
Tag: ប្រាសាទ
កូនខ្មែរត្រូវចាំ! បច្ចារមិត្តនៅតែចិញ្ចឹមចិត្តលបលួចដីខ្មែរ ទោះបីប្រាសាទព្រះវិហារកេរដំណែលខ្មែរត្រូវបានពិភពលោកទទួលស្គាល់ក៏ដោយ
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ នៅថ្ងៃទី៧កក្កដា ២០២៥នេះ ជាខួបលើកទី១៧ហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយនឹងព្រះរាជសារអបអរសាទរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ […]
ក្រុមអ្នកជំនាញជួសជុលប្រាសាទត្រពាំងខ្យង ដែលរងការខូចខាតជាច្រើនផ្នែក
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌបស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។ […]
តួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង កំពុងត្រូវបានជួសជុលឱ្យរឹងមាំឡើងវិញ
អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង និងខាងក្រៅរហូតដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការ WMF ពីមុនមកក៏ដោយ នៅតែប្រឈម […]
ការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង គ្រោងបញ្ចប់នាចុងឆ្នាំនេះ
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេស នៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។ លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្សនៅលើប្រាសាទភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បួងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្នបានជួសជុលរួចរាល់ បានចំនួន២ជាន់ហើយ (ជាន់ទី៣ និងជាន់៤) […]
រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បង្ហាញសោភ័ណភាពស្រស់ស្អាត រឹងមាំឡើងវិញ
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភ័ណភាពស្រស់ស្អាត […]
ក្រុមអ្នកជំនាញធ្វើកំណាយ ដើម្បីជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលាឱ្យដំណើរការល្អឡើងវិញ
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។ លោក ខៀវ ច័ន្ទ បុរាណវិទូ ដែលគ្រប់គ្រងការដ្ឋាននៅប្រាសាទបេងមាលា បានឱ្យដឹងថា ការធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះ ស្ថានភាពបាតកសិន្ធុ និងដីកកក្រោមស្ពាន […]
ស្ពានហាលខាងកើតប្រាសាទបេងមាលា ចាប់ផ្តើមងើបឈររឹងមាំឡើងវិញជាបន្តបន្ទាប់
ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមប្រែជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេល១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។ […]
ប្រាសាទសង្កែសឹង្ហ បង្ហាញរូបរាងរឹងមាំស្រស់ស្អាតឡើងវិញ បន្ទាប់ពីបានជួសជុលរួចរាល់
ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរយៈពេលជាច្រើនខែរួចមក។ ប្រាសាទសង្កែសឹង្ហ ដែលស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមឆ្នាំ២០២៥ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ ដោយពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ […]
ទ្រុឌទ្រោមច្រើនឆ្នាំ! ពេលនេះ ប្រាសាទជម ចាប់ផ្តើមបង្ហាញរូបរាង និងសម្រស់ឡើងវិញជាបណ្ដើរៗហើយ
ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង១ឆ្នាំ៤ខែមកនេះ កំពុងមានភាពល្អប្រសើរឡើងវិញជាជំហានៗហើយ។ មុនពេលជួសជុល ប្រាសាទជម មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោម ធ្វើឱ្យទឹកភ្លៀងហូរចូល បណ្ដាលឱ្យដីគ្រឹះចុះខ្សោយនិងស្រុតចុះ។ ថ្មរបស់ប្រាសាទនេះ បានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែង ដូចជា ផ្តែរ សសរពេជ្រ ស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដី ហើយកន្លែងខ្លះទៀតបាត់ថ្ម ថ្មក្រៀកហែកចេញពីគ្នាជាដើម។ ចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ២០២៣ គម្រោងអភិរក្ស និងថែរក្សារបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ […]

