នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។ តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ ក្នុងចំណោមអ្នកបម្រើការងារនៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន រស់នៅភូមិនគរក្រៅ អាយុ៤៣ឆ្នាំ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។ លុះដល់ឆ្នាំ២០១៣ អ្នកស្រីម៉ែន រើន […]
Tag: ប្រាសាទ
កម្ពុជា នឹងមានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ កើនឡើងថែមទៀតនៅពាក់កណ្ដាលឆ្នាំ២០២៤
ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេលដែលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។ កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ […]
អារម្មណ៍ពិត! ប្រាសាទប្រៀបដូចជាផ្ទះ ដែលត្រូវសម្អាតថែទាំជាប្រចាំដោយក្តីស្រឡាញ់ និងមោទនភាព
បើទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើនមិនដែលត្អូញត្អែរពីភាពនឿយហត់ទេ មានតែសប្បាយចិត្ត ត្បិតបានបម្រើនិងថែទាំប្រាសាទ ថែមទាំងបានជួយលើកសោភ័ណភាពបរិស្ថានរបស់ប្រាសាទុំឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ទៀតផង។ ក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទបានចាត់ទុកបរិវេណ និងប្រាង្គប្រាសាទបុរាណនានា ប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។ ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុមការងាររបស់គាត់មានគ្នាចំនួន២០នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានបែងចែកការងារឱ្យទទួលខុសត្រូវរៀងៗខ្លួន។ ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាលឈើជាដើម។ […]
អ្នកជំនាញខ្មែរ និងឥណ្ឌា កំពុងប៉ះប៉ូវរក្សាលំនឹងខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឲ្យឈរបង្ហាញរាងជាថ្មី
អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹងព្រមទាំងខ្លោងទ្វារនេះទាំងមូលអាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។ អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភានេះ ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។ លោក PVNCM ESWAR […]
ក្រុមការងារជួសជុលប្រាសាទ មោទនភាពដែលបានរួមចំណែកក្នុងការងារដ៏មានតម្លៃនេះ
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។ ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។ សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។ បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា […]

