អ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះដ្រូនលើកំពង់ផែប្រេងដ៏សំខាន់របស់រុស្ស៉ី បណ្តាឱ្យនាវាបរទេសយ៉ាងហោចណាស់ពីរគ្រឿង និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេងរងការខូចខាតកាលពីថ្ងៃអាទិត្យ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuter ការវាយប្រហារនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៉ីចុះខ្សោយ។ អាជ្ញាធររុស្ស៉ីបានបញ្ជាក់ថា នាវាបរទេសចំនួនពីរគ្រឿងបានរងការខូចខាត ហើយអគ្គិភ័យបានឆាបឆេះឡើង ប៉ុន្តែក្រោយមកត្រូវបានពន្លត់វិញ។ មន្ត្រីម្នាក់មកពីសេវាសន្តិសុខក្នុងស្រុក SBU របស់អ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនពិតជាបានវាយប្រហារស្ថានីយប្រេង Tuapse ពិតប្រាកដមែន ដោយដ្រូនចំនួន ៥គ្រឿងបានវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿង ហេដ្ឋារចនាសម្ព័ន្ធផ្ទុកទំនិញ […]
Tag: ប្រេង
តបទៅនឹងការគំរាមរបស់ថៃ! កម្ពុជា បិទការនាំចូលប្រេង-ឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅលើហ្វេកបុក នាល្ងាចថ្ងៃទី២២ មិថុនានេះ ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសបុក កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា នេះថា «ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវបានផ្អាកទាំងស្រុង ចាប់ពីម៉ោង ១២ យប់ថ្ងៃដដែលនោះតទៅ។ […]
