ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីរបរិស្ថានចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស […]

