ឯកឧត្តម ប្រាក់ សោភ័ណ៖ ការធ្វើពហិការគឺការជាស្ម័គ្រចិត្តរបស់យើងម្នាក់់ៗ តែការញុះញុងឱ្យស្អប់ជាតិសាសន៍ទាំងមូលគឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្លូតត្រង់ស្រលាញ់សន្តិភាពដូចពួកយើងដែរ

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ចេញមតិជុំវិញការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋមួយចំនួន ដែលហាក់បីដូចជាការញុះញង់ស្អប់ជាតិសាសន៍ទាំងមូល និងអយុត្តិធម៌សម្រាប់អ្នករកស៊ីស្លូតត្រង់ដែលស្រលាញ់សន្តិភាពដូចពលរដ្ឋកម្ពុជាដែរ។ តាមរយៈសំណេរលើគណនីហេ្វសប៊ុកនៅយប់ថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានរៀបរាប់ដូច្នេះថា៖ «សួរខ្ញុំថាមានការឈឺចាប់ទេដែលថៃធ្វើបាបខ្មែរមកដល់នេះ? ខ្ញុំជាអ្នកធ្លាប់ចូលចិត្តញាំម្ហូបថៃ ស្តាប់បទចំរៀងថៃតាំងពីក្មេង ចង់អោយប្រទេសខ្មែរមានបានជឿងលឿនដូចអ្នកជិតខាង តែគ្រប់យ៉ាងបានផ្លាស់ប្តូរអារម្មណ៍ដែលខ្ញុំធ្លាប់មានដោយសារឈឺចាប់មិនអាចរៀបរាប់អស់។ខ្ញុំជឿថាមកដល់ម៉ោងនេះមានប្រជាជនយើងច្រើនណាស់បានប្រកាសធ្វើពហិការមិនប្រើរបស់ថៃ គឺជាការសម្រេចចិត្តរៀងខ្លួន ។ ខ្ញុំមិនដែលបានប្រកាស់ដូចបងប្អូន តែផ្ទះខ្ញុំលែងមានរបស់ថៃ សូម្បីតែអាវក្ងានមវាលក្លៀកក៏ចោល ច្រាស់និងថ្នាំថ្មាំដុះធ្មេញគ្រឿងក្នុងបន្ទប់ទឹកដូរចេញទាំងអស់ គ្រឿងទេសក្នុងចង្ក្រានបាយត្រូវបានរើចេញចោលអស់ហើយ […]

នាយករដ្ឋមន្ត្រី មោទនភាពនៅពេលឃើញផលិតផលមានដាក់អក្សរខ្មែរ ផលិតនៅស្រុកខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញមោទនភាពនៅពេលឃើញផលិតផលមានដាក់អក្សរខ្មែរ ផលិតនៅស្រុកខ្មែរ។ សម្តេចបានគូសបញ្ជាក់ថា ការផលិតដោយខ្លួនឯង គឺជាសមត្ថភាពដកដង្ហើមដោយខ្លួនឯង និងម្ចាស់ការដោយខ្លួងឯង ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចធិបតីមានប្រសាសន៍ថា៖ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមអ្នកលក់ផលិតផលអនឡាញ គិតគូរដល់សុខភាពអ្នកប្រើប្រាស់ផង

“បងប្អូនដែលលក់ផលិតផល សុំគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ហើយអ្នកប្រើសុំឲ្យគិតគូរលើការអប់រំសុខភាពផង”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ គួរកត់សម្គាល់ថា កន្លងមកឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ […]

ក្រុមហ៊ុនបច្ចេកវិទ្យា VTeam សន្យាជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

តំណាងក្រុមហ៊ុន VTeam Financial Technology Service (wuhan) Co., Ltd. បានសន្យាចូលរួមពង្រឹង និងជំរុញការងារបរិវត្តកម្មឌីជីថល ដើម្បីអោយស្របតាមគោលនយោបាយឌីជីថល និងមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់ការស្វែងរកដៃគូសហប្រតិបត្តិការ ជាពិសេសការចូលរួមក្នុងការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលបច្ចេកវិទ្យាដែលមានស្រាប់របស់ក្រុមហ៊ុន។ ការសន្យានេះ ក្នុងជំនួបរវាងលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Typhoon Wen ជាប្រធានក្រុមហ៊ុន VTeam Financial Technology […]

5
Promotion