ដើមទ្រូងទ្រលុកទ្រលន់របស់តារាកំប្លែងភេទទី៣ ផេនខេក បែកធ្លាយស៊ីលីកូនអាចបង្កជាមហារីក !

ធ្លាប់តែឃើញតារាកំប្លែង ផេនខេក បង្ហាញដើមទ្រូងទ្រលុកទ្រលន់យ៉ាងស្រស់ស្អាតឱ្យមហាជនបានឃើញ តែពេលនេះដើមទ្រូងនោះកំពុងមានបញ្ហា អាចបង្កទៅជាមហារីកក្រោយពីនាងមិនយកចិត្តទុកដាក់ថែទាំសុខភាព ។  តារាកំប្លែងភេទទី៣ ផេនខេក កំពុងមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីទៅពិនិត្យរោគវិនិច័យនៅមន្ទីរពេទ្យមួយដោយបានប្រាប់ នាងបានបែកធ្លាក់ស៊ីលីកូនដើមទ្រូង ។  ផេនខេក ថែមទាំងបានរៀបរាប់ថា « រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គិតតែពីការងារ ទោះក្តៅរងារក៏មិនហ៊ានសម្រាក ព្រោះតែកាតព្វកិច្ច ប៉ុន្តែភ្លេចថែរក្សាសុខភាពខ្លួនឯង រហួតដល់មួយរយៈពេលចុងក្រោយនេះក៏ចាប់ផ្តើមមានអាករៈមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានទៅឆែកសុខភាពមើល ក៏ឃើញថាមានបញ្ហាទាក់ទងជាមួយនឹង ស៊ីលីកូនដើមទ្រូង បែក ។ […]

គួរឱ្យសរសើរ ផេនខេក ដួលផ្កាប់មុខនៅលើឆាកប៉ុហ្នឹងហើយ នៅប្រឹងងើបឈរច្រៀងរាំបន្តរហូតដល់ចប់ 

នៅក្នុងការសម្តែងនារាត្រីគ្រងមកុដ Miss Grand Ratanakiri កាលពីយប់មិញនេះ តារាកំប្លែង ផេនខេក បានជួបនូវឧបទេវហេតុដោយចៃដន្យ ដួលនៅលើឆាកផ្កាប់មុខ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះ ផេនខេក នៅតែប្រឹងងើបឈរហើយបន្តការសម្តែងរបស់ខ្លួនជាមួយមិត្តរួមក្រុមហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ

5
Promotion