ប្រធានប្តូរវេនអាស៊ាន ប្រកាសត្រៀមលក្ខណៈរួចជាស្រេច ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព ដោយប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៃជម្លោះប្រទេសទាំងពីរ។ លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃអង្គារ៍នេះថា ប្រទេសម៉ាឡេស៊ីបានត្រៀមលក្ខណៈដើម្បីសម្របសម្រួលការដាក់ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ លោក Anwar ថ្លែងថាតើ ត្រូវការកងទ័ព ឬ អត់នៅលើដី​ […]