គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ.) បានឲ្យដឹងថា ដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន៥ ដោយក្នុងនោះអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ផ.ក.អ. បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យ ដំណើរការ “កម្មវិធីផ្តល់ដី ការពារដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង […]

