ដោយមានការចាប់អារម្មណ៍ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការផ្ទេរកម្មសិទ្ធិពីឳពុកម្ដាយឱ្យកូន ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នោះ ក្នុងនាមជំនួយការ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ច្បាស់ៗបន្ថែម ជាអាទិ៍៖ ១. ឯកឧត្ដមអភិសន្តិបណ្ឌិត លោកចង់បញ្ជាក់ជូនថា គោលការណ៍ផ្ទេរកម្មសិទ្ធិអចលនវត្ថុ(ដី ផ្ទះ…) គឺនៅតែបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមុន […]