កម្ពុជា-ចិន ប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» ខណៈចិនជួយសង់ផ្លូវឲ្យកម្ពុជាជិត ៤ពាន់គីឡូម៉ែត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចប់អាណត្តិ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង”។ «មហាវិថី ស៊ី […]

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន សម្ពោធបើកឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលជាខ្សែផ្លូវដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត

“ផ្លូវក្រវាត់ក្រុងទី៣” ខ្សែផ្លូវដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត ត្រូវប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង ៥២.៩៣ គម តភ្ជាប់ពីមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ឆ្លងកាត់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ ១ ត្រង់ចំណុចឃុំដីឥដ្ឋ ខេត្តកណ្តាល ។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ […]