រាជរដ្ឋាភិបាល ជំរុញឲ្យលើកកម្រិតផ្លូវដែក​ដែល​មានស្រាប់ ដើម្បី​ធានាប្រសិទ្ធ​ភាព​ប្រតិ​បត្តិការ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធ ធ្វើការលើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់របស់កម្ពុជា ជាពិសេស ខ្សែផ្លូវដែក​ភាគខាងជើង​ ដែលតភ្ជាប់រាជធានីភ្នំពេញ​ទៅក្រុងប៉ោយប៉ែត មាន​ប្រវែង ៣៨៦ គីឡូម៉ែត្រ។ ការជំរុញបែបនេះ បានធ្វើឡើងនៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]

ក្រុមហ៊ុន CRCC មានផែនការវិនិយោគគម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងធំៗពីរទៀត

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង […]

ជំនន់ទឹកភ្លៀងកាត់ផ្តាច់កំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ធ្វើឲ្យការដឹកជញ្ជូនត្រូវអាក់ខាន

ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឱ្យឆាប់បំផុត។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា