កងទ័ពអាកាសអាម៉េរិក ប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ដើម្បីអបអរ​សាទ​រខួប​​៧៥ឆ្នាំ​នៃ​ចំណង​ការទូត

ក្រុមតន្ត្រីកងទ័ពអាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) កាលពីថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ រាជភ្នំពេញ ក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃចំណងការទូតកម្ពុជា.អាមេរិក។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា​ ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង […]

អភិបាលរាជធានីភ្នំពេញ ប្រកាសបន្តរៀបចំផ្លូវថ្មើជើងឲ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរដើរលេងកម្សាន្តកាន់តែច្រើន

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ផ្លូវថ្មើជើង(Walk street) នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ […]

អភិបាលរាជធានីភ្នំពេញ កោតសរសើរនិងអរគុណ ចំពោះម្ចាស់ផ្ទះនិងអាជីវករ ដែលរួម​សហការ​ធ្វើ​ឲ្យ​«ផ្លូវថ្មើជើង»លេច​រូប​រាង​ឡើង

រាជធានីភ្នំពេញ បានបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ បានដាក់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវថ្មើរជើង (walk street) គឺបើកចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ ។ នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នៃការសាកល្បងថ្ងៃដំបូង ឯកឧត្តម ឃួង ស្រេង […]