បណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសអបអរសាទរផ្លូវថ្មើរជើងចតុមុខ Walk Street ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ ក្រោយបានដាក់ឱ្យដំណើរការបានរយ:ពេល១ឆ្នាំ។ បណ្តាញសង្គមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បានគឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ»។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ […]
Tag: ផ្លូវថ្មើរជើង
សមត្ថកិច្ចប្រគល់ទូរសព្ទដៃដែលចោរលួចបាន នៅផ្លូវថ្មើជើងចតុមុខ ជូនជនរងគ្រោះវិញ
ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកទូរសព្ទដៃពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅលើផ្លូវថ្មើជើងចតុមុខ(Walk street)កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានហើយ ហើយទូរសព្ទដៃទាំងអស់ដែលចោរលួចយកទៅនោះក៏ត្រូវបានសមត្ថកិច្ចរកឃើញមកវិញ ហើយក៏បានប្រគល់ជូនជនរងគ្រោះរួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៥នេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការដករហូតបានទូរសព្ទដៃ មកវិញនេះ ធ្វើឡើងក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះទាំង៧នាក់និងក្រោយពីសមត្ថកិច្ចបានឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់សាលារាជធានីភ្នំពេញដែលបានបំពាក់នៅលើដងផ្លូវថ្មើជើងចតុមុខ(Walk street) ទើបកម្លាំងមានសមត្ថកិច្ចនៃនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញកំណត់មុខសញ្ញាបាន រហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំងនេះ មកអនុវត្តទោសទៅតាមច្បាប់តែម្តង។ ជាមួយគ្នានេះនឹងការងារបង្ក្រាបលើករណីនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្ដមឃួងវស្រេង អភិបាលរាជធាន៏និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់និងបានលើកទឹកចិត្តទៅដល់កងកម្លាំងប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញផងដែរ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាបជនសង្ស័យបាន ព្រមទាំងដកហូតទូរសព្ទដៃទាំងនេះពីហាងបញ្ចាំយកមកប្រគល់ជនរងគ្រោះវិញ នាវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី០៨ធ្នូ២០២៥នេះ៕
