តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន?

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងផ្លូវពាណិជ្ជកម្មកម្ពុជា នោះគឺគម្រោងព្រែកជីក ហ្វូណនតេជោ ដែលរាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន។ តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន? លោកបណ្ឌិតបានបកស្រាយថា ដោយសារកម្ពុជាត្រូវឆ្លងកាត់ទន្លេមេគង្គក្រោម នៅក្នុងទឹកដីវៀតណាម ដែលក្នុងសម័យសង្គ្រាម វៀតណាមខាងត្បូងបានបិទទន្លេមេគង្គទាំងស្រុងមិនឱ្យនាវាចេញចូលមកកម្ពុជាបានទេ ដោយសារខឹងកម្ពុជាផ្តល់ជម្រកឱ្យពួកវៀតកុង។ បច្ចុប្បន្ននៅតែជាបញ្ហាសម្រាប់កម្ពុជា ដោយសារត្រូវតែផ្ទេរទំនិញនៅកំពង់ផែហូជីមិញ មុននឹងដឹកចូលមកកំពង់ផែភ្នំពេញ ព្រោះវៀតណាមបានសាងសង់ស្ពានមីថូ (មើលក្នុងផែនទី)ឆ្លងកាត់ទន្លេមេគង្គ។ […]

របាយការណ៍លម្អិតផ្លូវការ៖ គម្រោងផ្លូវទឹកថ្មីជាប្រវត្តិសាស្រ្តលើកទី១ ប្រវែង ១៨០គីឡូម៉ែត្រពីទន្លេបាសាក់ រហូតដល់សមុទ្រខេត្តកែប

របាយការណ៍ស្ដីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ត្រូវបានបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាខ្លឹមសារសង្ខេបរបាយការណ៍៖ សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញឱ្យឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក គឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពលធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញនិងទេសចរណ៍ចុះកាន់តែទាប កាត់បន្ថយការបំភាយផ្សែងពុលក្នុងបរិស្ថាន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀតនៅកម្ពុជា។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ […]

5
Promotion