រដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមអនុញ្ញាតឲ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន។ ការងារទាំងនោះរួមមាន ក្នុងវិស័យកម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវាជាដើម។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា […]
Tag: ពលករ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ថាប័ន ៣ទៀត ចូលរួមថវិកាជាង ២ម៉ឺនដុល្លារ រៀបចំពិធីបុណ្យសពពលករទទួលមរណភាពដោយសារការរញ្ជួយដីក្នុងប្រទេសថៃ
នៅព្រឹកថ្ងៃទី១ ខែមេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
លោក ហង្ស បឿន អតីតអ្នករត់តុ ក្លាយជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដ៏ធំមួយ នៅថៃ
លោក ហង្ស បឿន អតីតពលករខ្មែរធ្វើការងាររត់តុ លាងចាន នៅភោជនីយដ្ឋាន និងធ្លាប់បួសជាព្រះសង្ឃផងនោះ បានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញដ៏ធំមួយនៅប្រទេសថៃ
ឯកឧត្តម ហេង សួរ ស្នើឱ្យអង្គការOTITជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះពលរដ្ឋខ្មែរនៅជប៉ុន
(តូក្យូ/ប្រទេសជប៉ុន)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ ការស្នើបែបនេះរបស់ឯកឧត្តម ហេង សួរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គការOTITជួយសម្រិតសម្រាំងយកសមាគមធំៗ […]

