ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ក្នុងខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណជិត៥លានដុល្លារសហរដ្ឋអាមេរិក បានបើកការដ្ឋានសាងសង់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។