ទើបឆ្លងថ្ងៃកំណើតកូនស្រីយ៉ាងសប្បាយរីករាយស្រាប់តែ ពិធីការិនី គង់ សុជាតិ ក្តៅចិត្តមិនស្ទើរឡើយរហូតបានបង្ហាញនូវអារម្មណ៍ពិតដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាតារាស្រីរូបនេះបានជ្រើសរើសការមិនតបតដើម្បីរក្សាភាពថ្លៃថ្នូរ ! ចាប់តាំងពីមានរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំមុនមក ពិធីការិនី គង់ សុជាតិ បានរក្សាភាពស្ងប់ស្ងាត់ និងរស់នៅជុំគ្រួសារយ៉ាងមានក្តីសុខ ដោយឡែកថ្មីៗនេះមិនដឹងថាមានបញ្ហាអ្វីកើតឡើងទៀតទេ ទើបពិធីការិនីរូបនេះក្តៅចិត្តខ្លាំង ថែមទាំងបង្ហាញអារម្មណ៍ពិតដោយជ្រើសរើសការមិនតបតទៅវិញ ។ មួយរយៈពេលចុងក្រោយនេះពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ សុជាតិ បានរក្សាភាពស្ងៀមស្ងាត់មិនសូវខ្វល់ពីអ្វីទាំងអស់ ក្រៅពីមើលការងាររកស៊ី និងមើលថែកូនៗ និងគ្រួសារ នាងមិនដែលចេញមុខឬអួតអាងពីអ្វីទាំងអស់ ។ ជីវិតគ្រួសារនាងកំពុងរស់នៅយ៉ាងមានសុភមង្គល […]
Tag: ពិធីការិនី
យុគ ចិន្តា និង គង់ សុជាតិ ចាប់ផ្តើមបណ្តុះកូនៗឱ្យដើរតាមគន្លង !
ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ កំពុងបណ្តុះបណ្តាលកូនស្រីទាំងពីរឱ្យក្លាយទៅជាពិធីការិនីល្បីឈ្មោះដូចជាខ្លួនផងដែរ ។ ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ គឺជាមិត្តរួមជំនាន់និងគ្នាដែលបានសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពពិធីករជាង២០ឆ្នាំមកហើយ មិនកម្មវិធីតូចធំ លំដាប់ជាតិនិងអន្តរជាតិគឺអ្នកទាំងពីរធ្វើបានយ៉ាងល្អ និងទទួលបានការគាំទ្រខ្លាំងពីមកហាជន ។ ឆ្នាំនេះពិធីការិនីទាំងពីររូបមានវ័យច្រើនរៀងៗខ្លួន ហើយក៏ដល់ពេលដែលត្រូវបណ្តុះបណ្តាលកូនស្រីរបស់ខ្លួនឱ្យបន្តវេណពីខ្លួនផងដែរ ។ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ […]
ទំរាំដាច់ចិត្តភ្ជាប់ពាក្យបញ្ចប់ពាក្យចចាមអារាម ពិធីការិនី ហេង កែវនីតា ត្រូវជំនះពាក្យមួយឃ្លានេះ !
ពិធីការិនី ហេង កែវនីតា បានដឹកដៃគូស្នេហ៍ខ្លួនភ្ជាប់ពាក្យហើយនៅពីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា នេះ ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងឡាយ ប៉ុន្តែមុននឹងសម្រេចចិត្តភ្ជាប់ពាក្យ ហេង កែវនីតា បានជំនេះពាក្យមួយនេះយ៉ាងលំបាក ។ កន្លងមកកញ្ញា ហេង កែវនីតា មិនហ៊ានរៀបការ ឬបង្ហាញមុខគូស្នេហ៍ គឺដោយសារនាងខ្លាចមានឈ្មោះជាស្រ្តីមេម៉ាយ ដូចដឹងស្រាប់ហើយថា មិត្តភក្តិជំនាន់ជាមួយនាងសុទ្ធតែបានលែងលះ បន្ទាប់ពីរៀបការមិនបានប៉ុន្មានឆ្នាំផង ។ ទើបតែថ្មីៗនេះប៉ុណ្ណោះ ហេង កែវ […]
អ្នកនាង គង់ សុជាតិ បង្ហាញពីភាពអស្ចារ្យនៃអាកាសយានដ្ឋានអន្តរជាតិតេជោ !
ខណៈពេលដែលទៅថតនិងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីពេលថ្មីៗនេះ អ្នកនាង គង់ សុជាតិ បានបង្ហាញនូវអារម្មណ៍រីករាយ និងបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណ ខ្មែរ យ៉ាងស្រស់ស្អាត ដើម្បីផ្សព្វផ្សាយនិងបង្ហាញឱ្យពិភពលោកបានឃើញពីអាកាសយានដ្ឋានអន្តរជាតិដ៏អស្ចារ្យរបស់ កម្ពុជា ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៥នេះតទៅហើយ សិល្បករសិល្បការិនី និងអ្នកបង្កើតមាតិជាច្រើនបាននាំស្វែងយល់ និងផ្សព្វផ្សាយពីអាកាសយាដ្ឋានដ៏អស្ចារ្យមួយនេះដើម្បីឱ្យពិភពលោកបានស្គាល់ ។ ស្ថិតក្នុងសម្លៀកបំពាក់បុរាណ អ្នកនាង គង់ សុជាតិ […]
សុភ័ក្រ្ត កុសុម៉ា រៀបរាប់ទាំងទឹកភ្នែកពីជីវិតពិតខ្លួនធ្លាប់លក់បន្លែជាមួយម្តាយនិងរឿងគេមើលងាយសប្បុរខ្មៅ !
មុននឹងមានបានដូចសព្វថ្ងៃនេះតារាចម្រៀងនិងពិធីការិនី សុភ័ក្រ្ត កុសុម៉ា ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ និងជូរចត់ជាច្រើនជាមួយម្តាយរបស់ខ្លួន ទាំងដើរលក់បន្លែតាមផ្សារនិងរកស៊ីផ្សេងៗ ជាពិសេសអ្វីដែលនាងឈឺចាប់បំផុតនៅពេលដែលមើលងាយខ្លួនថាមានសប្បុរខ្មៅ ។ សុភ័ក្រ្ត កុសុម៉ា បានតស៊ូនៅក្នុងវិស័យចម្រៀងតាំងពីនៅកុមារភាព ជាក់ស្តែងបទចម្រៀងជាច្រើនរបស់នាង បានធ្វើឱ្យនាងល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ។ ថ្វីដ្បិតតែមានឈ្មោះជាតារាចម្រៀងនៅក្នុងផលិតកម្មក៏ពិតមែន តែមានអ្នកមើលងាយពណ៌សប្បុរនិងមិនសូវផ្តល់តម្លៃដល់រូបនាងឡើយ ប៉ុន្តែឧបសគ្គទាំងនោះមិនបានធ្វើឱ្យនាងបោះបង់ក្តីស្រមៃខ្លួនឡើយ ផ្ទុយទៅវិញនាងបានតស៊ូ និងជំនះគ្រប់ឧបសគ្គរហូតជោគជ័យដូចសព្វថ្ងៃ ។ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ជីវិតនាងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន តាំងពីតូចមក ដោយសារតែកត្តាជីវភាព […]
