អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងនៅថ្ងៃទី៩ ខែតុលាថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យបានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ភ្លាមៗ ក្រោយបានទទួលព័ត៌មានថាសិស្សសាលាចំនួន ៤នាក់បានក្អួតបង្អោរក្រោយញាំអាហារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ក.ប.ប. បញ្ជាក់ថា ករណីពុលអាហាររបស់សិស្សសាលានេះ គឺស្ថិតនៅបឋមសិក្សាបន្ទាយមានឬទ្ធិ ឃុំរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ករណីពុលនេះបានធ្វើឱ្យសិស្សចំនួន ១នាក់បញ្ជូនទៅសម្រាកនៅមន្ទីពេទ្យ និង៣នាក់បានសម្រាក់ព្យាបាលនៅផ្ទះ។ […]
