ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន ទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី និងមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធតាមបណ្តារាជធានីខេត្តផងដែរ។  យុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម ដែលលទ្ធផលត្រីមាសដំបូងគឺពីខែមេសាដល់មិថុនា ឆ្នាំ២០២៥ នៃការអនុវត្តក្នុងរាជធានី-ខេត្ត យុទ្ធនាការទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖    ១) យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយក្នុងដៃ និងឯកជន ទាំងប្រពៃណី ទំនើប បណ្តាញសង្គម ប្រមាណ ៧ពាន់ ដង/មាតិកា។ […]