មួយរយៈចុងក្រោយនេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំ បានជន់ជោរពេញបណ្តាញទំនាក់ទំន​ងសង្គម ហ្វេកបុក និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតនៅកម្ពុជា។ ព័ត៌មានក្លែងក្លាយ និងព័ត៌​មានក្លែងបន្លំ ផលិតជាវីដេអូទាំងនោះ មានប្រភពចេញពីអ្នកមានទំនោលជំទាស់រដ្ឋាភិបាល និងមួយចំនួនទៀតចេញពីប្រភពក្រុម​មនុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូល​តាមអនឡាញ (MMO) ដែលគ្មានក្រមសីលធម៌ ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការបោកបញ្ឆោតឲ្យពលរដ្ឋចូលទស្សនា។