ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ […]