វៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះ​អាសន្ននៅថ្ងៃចន្ទ ខែសីហានេះ ដោយចាប់ផ្ដើមជម្លៀសប្រជា​ពលរដ្ឋទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Kajiki។  ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ដំណឹងពីទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល។ អាជ្ញាធរបានព្យាករថា ព្យុះទីហ្វុង Kajiki នឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។  ករណីព្យុះទីហ្វុង Kajiki នេះ […]