គួរឱ្យសរសើរ ព្រីកា ណាស់ មានឈ្មោះជាអតីតក្មេងរើសសំរាមរស់នៅក្រោមដំបូលអង្គការCCF ច្រើនឆ្នាំ បានសម្រេចយកថវិការពីការលក់សំបុត្ររឿង « រង់ចាំ » ជួយដល់កុមារកំព្រាកំពុងខ្វះខាត ទុកជាការសងគុណ ។ ព្រីកា គឺជាអតីតក្មេងរើសសំរាមនៅស្ទឹងមានជ័យដែលមានប្រវត្តិតស៊ូយ៉ាងជូរចត់ក្នុងជីវិតកាលពីនៅវ័យកុមារ ត្រូវបានអង្គការ CCF រើសយកមកចិញ្ចឹមនិងអប់រំផ្តល់ចំណេះដឹង រហូតបានក្លាយទៅជាអ្នកនិពន្ធនិងដឹកនាំរឿងវ័យក្មេងដ៏មានទេពកោសល្យ ។ ព្រីកា ក៏ជាកូនធម៌របស់លោក Scott Neeson ដែលជាប្រធានអង្គការដែលបានរើសយកពីគំនរសំរាមយកមកចិញ្ចឹមផងដែរ ។ ថ្មីៗនេះលោកបានបញ្ចេញនូវស្នាដៃដំបូងរបស់ខ្លួន តាមរយៈរឿង « រងចាំ » ដោយក្នុងរឿងនេះប្រជុំដោយតារាសម្តែងវ័យក្មេងជាច្រើនរូប ។ ព្រីកា រំពឹងថា ស្នាដៃដំបូងរបស់ខ្លួននឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសការចូលរួមទស្សនារបស់បងប្អូនចំពោះរឿង « រង់ចាំ » […]
