ព្រឺសម្បុរ​ជាមួយ MV ចម្រៀង WELCOME TO ANGK​OR​ របស់លោក ខេមរៈ សិរីមន្ត ចេញអបអរ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម !

ដើម្បីស្វាគមន៍ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរព្រឹត្តិការណ៍នេះ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « WELCOME TO ANGKOR » មើលទៅ MV ចម្រៀងថ្មីនេះពិតជាទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគឺពេលបើក្បាល MV ចម្រៀងដំបូង ធ្វើឱ្យអ្នកទស្សនាព្រឺសប្បុរតែម្តង

ស៊ីហ្គេម​សម្រេច​យក​បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែង​ឈុត​ធំ​ជាផ្លូវ​ការណ៍​អ្នក​សម្ដែង​អាច​ដល់​ឈាន​ដល់ជាង​1,000​នាក់ ជូន​ថ្នាក់​ដឹក​នាំ​អាស៊ាន​ទស្សនា ក្នុងពិធី​បិទ​ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE  ត្រៀមឈុតធំអ្នករាំជាង1000នាក់ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទការប្រកួត ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ