នាយករដ្ឋមន្ត្រីថៃ បានគូសបញ្ជាក់ថា នៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា មានការរំលោភចូលមកដីថៃ ហើយក៏មានការរំលោភរបស់ថៃចូលទៅដីកម្ពុជាដែរ។ លោកថា បញ្ហានេះ ត្រូវតែមានការគ្រប់គ្រង ដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ក្នុងអំឡុងពេលផ្តល់បទសម្ភាសមួយពាក់ព័ន្ធទៅនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ដោយដកស្រង់ចេញផ្សាយរបស់កាសែតថៃ Khaosod English លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃបានប្រាប់សារព័ត៌មានថៃថា ការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានេះ បច្ចុប្បន្នកំពុងផ្តោតលើតំបន់ បានណងចាន់ និងបានណងយ៉ាកែវ នៃខេត្តស្រះកែវ។ […]