បន្ទាប់ពីបានសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្ត កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើប និងបង្ហើបថា ព្រឺសម្បុរខ្លាំង អំឡុងពេលសម្តែងនោះ។ ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរ ដែលជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា » បានធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។ […]

