គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចេញសេចក្ដីណែនាំស្តីពី វិធានការទប់ស្កាត់ការផ្សព្វផ្សាយនិងការចែកចាយ ព័ត៌មានអវិជ្ជមានរបស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា។ គណៈសង្ឃនាយក បានលើកឡើងថា ក្នុងបរិការណ៍ដែលប្រជាពុទ្ធបរិស័ទខ្មែរ បាននិងកំពុងគោរពប្រតិបត្តិដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្ស ព្រមទាំងលើកកម្ពស់វិស័យពុទ្ធសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ ថា “ពុទ្ធសាសនាជាសាសនារបស់រដ្ឋ”។ ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធ បច្ចេកវិទ្យាទំនើប នាពេលកន្លងមក […]
Tag: ព្រះពុទ្ធសាសនា
ក្រសួងធម្មការ ហាមដាច់ខាតការយកព្រះពុទ្ធសាសនា ធ្វើអាជីវកម្មតាមគ្រប់រូបភាព
ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រមានចាត់វិធានការអ្នកដែលយកព្រះពុទ្ធសាសនា ទៅធ្វើអាជីវកម្មតាមគ្រប់រូបភាព ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន។ ការព្រមាននេះ បន្ទាប់ពីក្រសួងពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា […]
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»ដល់សម្តេច គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់

