សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលជាបុត្រីពៅរបស់ព្រះបរមរតនកោដ្ឋ និងព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជ្រើសតាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ពីកូតាព្រះបរមរាជវាំង
Tag: ព្រះមហាក្សត្រ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។
TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើតាមព្រះរាជក្រឹត្យ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕
សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះមហាក្សត្រ ដែលផ្តល់ការគាំទ្រចំពោះការតែងតាំសមាសភាពនាយករដ្ឋមន្ត្រី និងការបង្កើតរាជរដ្ឋាភិបាលថ្មី
សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលតែងតែផ្តល់ព្រះទ័យលើកទឹកចិត្ត ជាពិសេសការចូលក្រាបបង្គំគាល់ព្រះមហាក្សព្រឹកនេះ អ្វីដែលជាសំណើរទាក់ទងនឹងការតែងតាំសមាសភាព ការរៀបចំកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មី គឺព្រះអង្គបានផ្តល់នូវការគាំទ្រ។ សម្តេចតេជោបានលើកឡើងក្នុងពេលថ្លែងពិសេសជូនជនរួមជាតិ នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ មុនថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលនេះ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សនក្នុងស្រុក […]
ព្រះមហាក្សត្រ ជឿថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសំដៅជំរុញកិច្ចសហប្រតិ្តបត្តិការទំនាក់ទំនង់កាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
ព្រះមហាក្សត្រ មានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
“ក្នុងកាលៈទេសៈ នៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្ត យ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ”។ នេះបើតាមព្រះរាជសារអបអរសាទររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតអបអរសាទររបស់ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី […]
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិចូលរួមដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើន ពិសេសដើមត្នោតតំណាងអត្តសញ្ញាណជាតិ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងសុំឱ្យ ប្រជាពលរដ្ឋយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះឱ្យអស់សក្តានុពលដែលមានតាមសហគមន៍ ដោយពុំបាច់ពឹងតែលើផលនៃអនុផលព្រៃឈើឡើយ។ ជាមួយគ្នានេះ អង្គព្រះមហាក្សត្រ ក៏អំពាវនាវឱ្យជនរួមជាតិបន្តដាំដើមត្នោត ដែលជារុក្ខជាតិអត្តសញ្ញាណជាតិ និងដើមឈើកម្រផ្សេងទៀតផងដែរ។ ព្រះអង្គមានព្រះរាជបន្ទូលទៀតថា «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា ចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង។ […]
ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីរុក្ខទិវា ៩កក្កដា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ព្រះរាជពិធីរុក្ខទិវា ៩កក្កដា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ កោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

