នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសង្ឃនាយក អំ លីមហេង គណៈមហានិកាយ រួមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានយាងនិមន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ព្រះវិហារ ដើម្បីបង្ហាញនូវការគាំទ្រ ចំពោះស្មារតីវីរភាព និងការលះបង់ដ៏អង់អាចរបស់ទាហានកម្ពុជា។ សម្តេចព្រះសង្ឃនាយក អំ លីមហេង ក៏បានដឹកនាំគណៈសង្ឃនាយក ព្រះមន្ត្រីសង្ឃមួយចំនួន នាំយកព្រះរាជអំណោយដ៏សប្បុរសថ្លៃថ្លា […]
