កាន់តែកក្រើកហើយរឿងអាស្រូវព្រះសង្ឃថៃ ជាមួយស្ត្រីថៃវ័យ៣៥ឆ្នាំម្នាក់ មានទំនាក់ទំនងក្នុងទម្រង់ជា “ស្រីកំណាន់” របស់ព្រះសង្ឃជាង១០អង្គ នៅវត្តផ្សេងៗគ្នាស្ទើរទូទាំងប្រទេស។ កាសែតក្នុងស្រុកថៃផ្សាយថា ព្រះសង្ឃជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយស្រ្តីភេទនេះ ខ្លះមានឋានៈនិងតួនាទីជាន់ខ្ពស់ ដោយចាញ់ល្បិចលួងលោមស្នេហ៍ដើម្បីជំរិតយកលុយ ហើយស្ត្រីឆបោកនេះទើបត្រូវបានប៉ូលិសថៃចាប់ខ្លួនបាននៅថ្ងៃទីអង្គារទី១៥កក្កដា២០២៥ ជាមួយវត្ថុតាងជាច្រើន។ កាសែតក្នុងស្រុកថៃ ផ្សាយឲ្យដឹងថា រឿងអាស្រូវផ្លូវភេទបានបែកធ្លាយ បន្ទាប់ពីថ្នាក់ដឹកនាំសង្ឃជាន់ខ្ពស់មួយអង្គនៅវត្តទ្រីថូសៈថេតវរវីហានបានបាត់ខ្លួន រហូតកើតសង្ស័យ ហើយអាជ្ញាធរបានរកឃើញថាព្រះសង្ឃអង្គនោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យ៣៥ឆ្នាំដែលមានរហ័សនាមថា Golf។ នៅពេលចុះទៅឆែកឆេរផ្ទះស្ត្រីជាប់សង្ស័យនោះកាលពីដើមខែកក្កដានេះ ប៉ូលិសថៃប្រមូលបានរូបថត និងវីដេអូជាង៨ម៉ឺនសន្លឹកដែលខ្លះមានទម្រង់ជារូបអាសអាភាសផ្លូវភេទរបស់ព្រះសង្ឃជាន់ខ្ពស់នៅតាមវត្តល្បីៗរបស់ថៃ។ គឺទើបតែនៅថ្ងៃទី១៥ កក្កដានេះដែលប៉ូលិសអាចចាប់ខ្លួននាង Golf […]
Tag: ព្រះសង្ឃ
សាមគ្គីជាធ្លុងមួយ! សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ យាងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសង្ឃនាយក អំ លីមហេង គណៈមហានិកាយ រួមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានយាងនិមន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ព្រះវិហារ ដើម្បីបង្ហាញនូវការគាំទ្រ ចំពោះស្មារតីវីរភាព និងការលះបង់ដ៏អង់អាចរបស់ទាហានកម្ពុជា។ សម្តេចព្រះសង្ឃនាយក អំ លីមហេង ក៏បានដឹកនាំគណៈសង្ឃនាយក ព្រះមន្ត្រីសង្ឃមួយចំនួន នាំយកព្រះរាជអំណោយដ៏សប្បុរសថ្លៃថ្លា […]
