ថៃហាក់ភ័យខ្លាចស្រមោលពីអតីតកាល ខ្លាចការពិតត្រូវលាតត្រដាងក្នុងខ្សែភាពយន្តឯកសាររបស់កម្ពុជារឿងសោកនាដកម្មភ្នំខ្មោច

«សោកនាដកម្មភ្នំខ្មោច» គឺវារឿងពិតបានកើតឡើងនៅទសវត្សទី៨០ ដែលថៃបានធ្វើអំពើឃោរឃៅមកលើប្រជាជនកម្ពុជា ។ បច្ចុប្បន្ន ក្រោយពីបានដឹងថាផលិតករកម្ពុជាផលិតជាខ្សែភាពយន្ត ថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលាតត្រដាងរឿងដ៏អាក្រក់មួយនេះទៅកាន់ពិភពលោក។ កាសែត Khaosod English រាយការណ៍ថា​ ប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការពណ៌នាអំពីប្រទេសថៃនៅក្នុងខ្សែភាពយន្តកម្ពុជា “ភ្នំខ្មោច៖ វាលពិឃាតទីពីរ” ដោយព្រមានថា ស្នាដៃច្នៃប្រឌិតមិនគួរត្រូវបានប្រើដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ការស្អប់ខ្ពើមនោះទេ។ ការបំភ្លឺនេះត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានអំពាវនាវឱ្យប្រើប្រាស់ភាសាដែលពិពណ៌នាអំពីប្រទេសថៃថាបាន “ឈ្លានពានកម្ពុជា”។  យ៉ាងណាក៏ដោយ គេមើលឃើញថា ការព្រួយបារម្ភនេះ គឺថៃហាក់ភ័យខ្លាចស្រមោលអតីតកាល ខណៈសោកនាដកម្ម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកបញ្ហា និងសំណូមពរផ្សេងៗ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមភាពយន្ត កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ដែលមានការសម្របសម្រួលដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ នៅក្នុងជំនួបនេះ សម្ដេចធិបតីបានសម្ដែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំរុញបណ្ដុះបណ្ដាលទៅលើវិស័យភាពយន្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់នឹងទទួលយកនៅផលលំបាករបស់ផលិតករភាពយន្តដើម្បីពិនិត្យនឹងដោះស្រាយ លើការអនុគ្រោះពន្ធបន្ថែម ដើម្បីសម្រួលឲ្យវិស័យភាពយន្តអាចបន្តងើបឈរ ក្រោយផលប៉ះពាល់ដោយសារការរាលដាលវីរុសកូវីដ១៩ និងបញ្ហាផ្សេងៗ ដែលជាឧបសគ្គដែលធ្វើឱ្យវិស័យភាពយន្តប្រឈមនិងបញ្ហា។ លោក ឆាយ […]

ស្វាគមន៍! ទូរទស្សន៍អូស្ត្រាលី ជ្រើសរើសយកទឹកដីកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយ

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៣១ ខែតុលានេះ ប្រកាសស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia។ យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ក្រសួងវប្បធម៌ បានលើកឡើងថា ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងវប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ […]

ចិន ចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

ចិន​ដែលជាប្រទេសដែលពូកែផលិតភាពយន្ត​ពោរពេញដោយគុណភាពល្អៗ​បានចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ តាមការឲ្យដឹងក្នុងជំនួបមួយរវាងឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ជាមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន គឺក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់សើ្នដល់អ្នកជំនាញរបស់ក្រុមហ៊ុនក្នុងវិស័យភាពយន្តរបស់ចិន​ឱ្យមកថតភាពយន្តនៅប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលជំនាញភាពយន្តជូនដល់អ្នកជំនាញរបស់ខ្មែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ធ្លាប់បានបញ្ជាក់ថា […]

សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលអំឡុងពេលថតភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលក្នុងរយៈពេលនៃការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ «ទីមួយមេបញ្ជាការ សុខ សារឿន កាលដែលពេលយើងចាប់ផ្តើមថត គាត់នៅរស់ ទីពីរបងប្រុងរបស់ខ្ញុំហ៊ុន ណេង ទីបី អ្នកគ្រូពេទ្យ តាំងលី ឯទីបួន ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់ ហើយដែលឥលូវរឿងបានកើត ប៉ុន្តែពួកគាត់មិនបានមើលរឿងដែលត្រូវបានសម្តែងជាតួអង្គរបស់គាត់នោះទេ»។ សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» […]

សម្តេចតេជោ ហ៊ុន សែន៖ ការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាការចំណាយច្រើនបំផុតក្នុងប្រវត្តិខ្សែភាពយន្តនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកថវិការសម្រាប់ការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាការចំណាយច្រើនបំផុតក្នុងប្រវត្តិនៃខ្សែភាពយន្តនៅកម្ពុជា។ សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ […]

5
Promotion