ជួយជាតិតាមចំណេះជំនាញ! វិស្វករ និងស្ថាបត្យករខ្មែរមួយក្រុម រួមគ្នាសង់រោងបណ្តោះអាសន្នដល់ជនភៀសសឹក ទទួលបានការកោតសរសើរ

តាមរយៈការគាំទ្រនិងឧបត្ថមសប្បុរសជន សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានរៀបចំរោងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ រោងបណ្តោះអាសន្នចំនួន ៨០ ត្រូវបានតម្លើងរួចរាល់សម្រាប់ជនភៀសខ្លួននៅខេត្តបន្ទាយមានជ័យ ។  សមាគមនឹងបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកឱ្យបានទាន់ពេលវេលា។ តាមគម្រោងតង់ស្នាក់នៅបណ្តោះអាសន្ននេះ នឹងបន្តតម្លើងនៅខេត្តព្រះវិហារចំនួន ១០០បន្ថែមទៀត។ គួរកត់បញ្ជាក់ថា ក្រៅពីជម្រកស្នាក់នៅ និងស្បៀងអាហារ អាជ្ញាធររដ្ឋបាលខេត្តដែលមានជនភៀសសឹក រួមទាំងអង្គការដៃគូ និងសប្បុរសជននានា បាននិងកំពុងឆ្លើយតបតម្រូវការបន្ទាន់ រួមមាន បង្គន់អនាម័យ អាហារ ទឹកស្អាត គ្រឿងអនាម័យ […]

តំណាងរាស្ត្រមើលឃើញការលំបាកគ្រប់បែបយ៉ាងរបស់ពលរដ្ឋខ្មែរភៀសសឹក និងការប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់រះសន្ធាប់របស់យោធាថៃថ្មីៗនេះ

គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័។ អ្នកតំណាងរាស្ត្រ ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤)នៃរដ្ឋសភា រួមជាមួយតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ […]

ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តព្រះវិហារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកចំនួន ២,៥៣០គ្រួរសារ!

នៅថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៥៣០គ្រួរសារ! ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនដល់ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅសរុបចំនួន […]

នៅតែបន្តជួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះដឹកនាំបញ្ជាផ្ទាល់ ចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាំង៩គោលដៅ

ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ […]

5
Promotion