កម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹករាប់សិបម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញប្រាប់តំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។   ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ចពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) […]

CMAC ដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ​

អង្គភាព CMAC បានដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)។ ឯកឧត្តមបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេស​និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង ៩ខ្នង និងការបំពាក់សម្ភារបច្ចេកទេសតាមអគារនីមួយៗ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង។ សំណង់អគារទាំងអស់ និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងឱកាសនេះ​ ឯកឧត្តមបញ្ជាក់ថា​កម្លាំងអង្គភាព CMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ​ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុង​ដល់ខេត្តព្រះវិហារ។ បើតាមឯកឧត្តម […]

រៀនរស់ក្នុងសង្គ្រាម! អ្នកតំណាងរាស្ត្រ ប្រកាសបង្កើតមូលនិធិកសាងលេណដ្ឋានសុវត្ថិភាពសម្រាប់ពលរដ្ឋតាមព្រំដែន

សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរៈកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។ ឯកឧត្តម សួស យ៉ារ៉ា […]

តំណាងរាស្ត្រ ផ្តល់សារកក់ក្តៅដល់ពលរដ្ឋភៀសសឹក សូម​កុំ​មាន​ការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្តោះអាសន្ន

ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការ​អន្តរ​ជាតិ និង​ព័ត៌មាន (គណៈ​កម្មការ​ទី៥) នៃ​រដ្ឋសភា និងលោ​កជំទាវ នៅរសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាន​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ ព្រម​ទាំង​ចែកជូន​នូវ​សម្ភារៈ​ប្រើ​ប្រាស់ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ប្រចាំ​ថ្ងៃ ជូន​ដល់​ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ មក​កាន់​ភូមិ​សាស្រ​្តចំនួន ៣ទីតាំងខុសៗគ្នា ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ ចំនួន ៣១៦គ្រួសារ។ ក្នុងឱកាសនោះ […]

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមយុវជន សិល្បករ ប្រជាជនស្រាក់ដៃគ្នារៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

នៅថ្ងៃទី១២ ខែធ្នូគឺមានរយៈពេល៥ថ្ងៃហើយដែលយោធាថៃឈ្លានពានមកលើកម្ពុជា «ក្នុងកាលៈទេស:ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, កម្ពុជា រួមគ្នាតែមួយ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អាចក្លាហានរបស់យើង» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ, ចុះប្រមូលទិញអំបុក, រៀបចំទឹក, ប្រមូលត្រីធ្វើងៀត, ធ្វើឆៃប៉ូវ, ឆាសៀង, អង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ វេចខ្ចប់ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព […]

5
Promotion