ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃជិត៩ម៉ឺននាក់ កើនជិត១៦%

នេះបើតាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ្សារ៉ា លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរ សរុបទាំងអស់ មានចំនួន ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានចំនួន៧៧,១៩០នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៨៨,៥៧២នាក់ កើនឡើង១៥.៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន៨៧៤នាក់ កើនឡើង២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់

ជាប់ចិត្តកម្ពុជា! នាវា Westerdam នាំភ្ញៀវទេសចរជិត ២ពាន់មកម្តងទៀត

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុបានទទួលនាវាទេសចរណ៍ឈ្មោះ WESTERDAM ចូលចតនៅកំពង់​ផែ​ក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរចម្រុះសញ្ជាតិ សរុបប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦​នាក់​។ ភ្ញៀវទេសចរនាវានេះ នឹងទៅទស្សនាគោលដៅទេសចរណ៍នានានៅកម្ពុជា រួមមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារក្នុងខេត្ត​ព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី […]

អ្នកដឹកភ្ញៀវមួយចំនួនក្នុងតំបន់អង្គរ រញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ប៉ះពាល់អារម្មណ៍ភ្ញៀវ និងមុខមាត់កម្ពុជា

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។ បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែ អ្នកបើករថយន្តជាពិសេស […]

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏​ទាក់ទាញ​សម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក

ខ្លោងទ្វារតាកាវ កំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងទេសចរឱ្យចង់ទៅគយគន់

តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ

ការពិតពីភ្ញៀវទេសចរនៅអង្គរវត្ត ផ្ទុយពីអ្នកប្រឌិតថា ស្ងាត់គ្មានមនុស្ស

ផ្ទុយពីបុគ្គលមួយចំនួនដែលកំពុងបង្ហោះក្នុងហ្វេសបុកថា នៅសៀមរាបអង្គរស្ងាត់គ្មានមនុស្សនោះ, អាជ្ញាធរជាតិអប្សរា បានបង្ហាញទិដ្ឋភាពថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៅប្រាសាទអង្គរ ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ទេសចរខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះខាងត្បូងប្រាសាទអង្គរវត្ត ដើម្បីរង់ចាំមើលថ្ងៃរះ​ដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម។ ដំណើរកម្សាន្តមករមណីយដ្ឋានអង្គរ ទេសចរតែងចំណាយពេលដ៏មានតម្លៃ ក្រោកពីយប់ ឆ្ពោះមកប្រាសាទអង្គរវត្ត ដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស។ […]

ភ្ញៀវទេសចររហូតជាង ២លាន៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ ត្រឹមរយៈពេល៧ខែ មកនេះ

មន្ទីព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ ខណៈចំនួននេះ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២កន្លងទៅ។