ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យការអនុវត្តការងារ និងជំរុញការផ្ដល់សេវាសុខាភិបាល នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព សរុបចំនួន ៩ទីតាំង ក្នុងខេត្តព្រះវិហារ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ការចុះត្រួតពិនិត្យមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ ដើម្បីជំរុញបង្កើនសមត្ថភាពការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងផ្ដល់នូវភាពកក់ក្ដៅជូនប្រជាពលរដ្ឋមកទទួលសេវាឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព […]