ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹងឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថាភាគីបារាំងបានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារាំង ទៅលើករណីទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ដែលនេះជាសារនយោបាយដ៏មានសារៈសំខាន់មួយ និងបានផ្ដល់ភាពកក់ក្ដៅសម្រាប់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយទំនាស់ជាមួយប្រទេសថៃដែលជាប្រទេសជាប់ខាងរបស់ខ្លួន។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ប្រទេសបារាំងគឺជាអតីតប្រទេសដាក់អាណានិគមមកលើប្រទេសកម្ពុជា ប្រមាណរយៈពេលជិត១០០ឆ្នាំ ដែលរាល់ឯកសារនិងលិខិតបទដ្ឋានគតិយុត្តិ កិច្ចព្រមព្រៀង សន្ធិសញ្ញា កំណត់ហេតុ និងពិធីសារផ្សេងៗពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា ពិសេសព្រំដែនរវាងកម្ពុជានិងថៃ សុទ្ធសឹងតែស្ថិតនៅក្នុងដៃរបស់បារាំងដែលជាមហាអំណាចអាណានិគមនាសម័យនោះ ពោលគឺបារាំងជាអ្នកតំណាងឱ្យកម្ពុជានៅក្នុងករណីអធិបតេយ្យភាពជាមួយនឹងប្រទេសសៀម ដែលក្រោយមកបានប្ដូរឈ្មោះជាថៃ។ […]