ធ្លាប់តែឃើញកិច្ចសហប្រតិបត្តិការក្នុងនៅលើវិស័យសក្តានុពល ដូចជា អចលនទ្រព្យ ធនាគារ និង ទេសចរណ៍ជាដើម ប៉ុន្តែនាពេលនេះ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា លំដាប់ជួរមុខនៅកម្ពុជា បានពួតដៃគ្នាបង្កើតមន្ទីរពេទ្យទំនើបដ៏ធំកម្រិតស្តង់ដាពិភពលោកមួយ នៅក្នុងប្រទេស ដោយគ្រោងចំណាយទុនប្រមាណជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ពិធីចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃគម្រោងបង្កើតមន្ទីរពេទ្យកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានបង្ហាញថា ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងសាងសង់មន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖ អ្នកឧកញ៉ា […]
Tag: មន្ទីរពេទ្យ
គណៈកម្មការទី៨ រដ្ឋសភា កោតសរសើរមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំពោះការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជននៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ គណ:ប្រតិភូ បានទស្សនកិច្ច តាមផ្នែក សំខាន់ៗ ក្នុងមន្ទីរពេទ្យជាក់ស្ដែងដូចជា នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗ ទៅគ្រប់មន្ទីរពេទ្យ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។ តែយ៉ាងណា សម្តេចធិបតីគូសបញ្ជាក់ថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា […]
ជប៉ុន ផ្តល់ឥណទានសម្បទាន ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់
ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន […]

